ភ្នំពេញ : ដើម្បីកុំឲ្យគេគិតថាលោកគឺជាតាព្រលិតជួសជុលម៉ាញ៉េទៀតកវីដៅមុខមួយចំហៀងលោក វ៉ោយ ហូរ បានលើកឡើងថា៖«ពេលនេះខ្ញុំមានបទចម្រៀងសរសេរប៉ារ៉ូលថ្មីចំនួន១០០បទទុកជាចំណងដៃបញ្ជាក់ថា ខ្ញុំនេះពិតជាកវីប្រភពវោហា វ៉ោយ ហូរ ពិតមែននោះ»។
Thursday, 27 December 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

លោក វ៉ោយ ហូរ ដែលដៅមុខវៀចមួយចំហៀង អង្គុយជាមួយភរិយា និងកូនប្រុសនៅក្នុងផ្ទះនៅបាត់ដំបង។ រូបថត ស៊ូ វុទ្ធី
គេនៅចាំបានថា កវីនិពន្ធជំនាន់ចន្លោះទសវត្សរ៍ឆ្នាំ១៩៦០-១៩៧០រូបនេះសម្បូរទៅដោយមនោសញ្ចេតនាលន្លង់លន្លោចស្រមើស្រមៃទៅតាមធម្មជាតិ។កវីនិពន្ធជំនាន់នោះគេបានស្គាល់ដូចជាលោក គង់ ប៊ុនឈឿន ដែលមានរហ័សនាមថា កវីម្ចាស់ស្ទឹងសង្កែ លោកម៉ាឡាពី លោក ស្វាយ សំអឿ និងកវីប្រភពវោហា វ៉ោយ ហូរ ជាដើម។ ក្នុងចំណោមអ្នកនិពន្ធទាំងនោះអ្នកនិពន្ធដែលសម្បូរគំនិតបែបមនោសញ្ចេតនានិយមជាប់រណ្តំពាក្យពេចន៍ហូរដូចទឹកនោះមានតែលោក វ៉ោយ ហូរ ម្នាក់គត់ ដែលទទួលបានងារជាកវីប្រភពវោហាសាស្ត្រមិនចេះរីងស្ងួតនិងសរសេរបទចម្រៀងបានច្រើនជាងគេបង្អស់ហើយបទចម្រៀងរបស់គាត់ភាគច្រើនច្រៀងដោយអធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុតនិងអ្នកស្រីរស់ សេរីសុទ្ធា។
ប៉ុន្តែជាអកុសល្យក្រោយសម័យប្រល័យពូជសាសន៍ប៉ុលពតលោក វ៉ោយ ហូរ ក៏ដូចជាអ្នកនិពន្ធនិងអ្នកចម្រៀងលោក ស៊ិន ស៊ីសាមុត អ្នកនាងរស់ សេរីសុទ្ធា សុទ្ធតែត្រូវបានគេអះអាងថាបានស្លាប់នៅក្នុងរបបប៉ុលពតអស់ហើយសូម្បីតែក្មួយរបស់លោក វ៉ោយ ហូរ ដែលរស់នៅសហរដ្ឋអាមេរិកក៏ធ្លាប់អះអាងថា លោក វ៉ោយ ហូរ បានស្លាប់បាត់ដែរ។
ស្រាប់តែនៅពាក់កណ្តាលឆ្នាំ២០១២នេះក៏បានផ្ទុះឡើងនូវវត្តមានបុរសវ័យចំណាស់ម្នាក់មានមុខដៅមួយចំហៀង ហើយបានអះអាងថាលោកជា កវី ប្រភពវោហា វ៉ោយ ហូរ ដែលលោកទើបតែប្រែជាដៅមុខមួយចំហៀងកាលពីឆ្នាំ១៩៩៧ខណៈដែលលោកងងឹតភ្នែកហើយឲ្យពេទ្យបកភ្នែកក៏ប្រែទៅជាយ៉ាងនេះតែម្តងគឺជាំមុខនិងវៀចមុខមួយចំហៀងដល់ថ្នាក់បាត់បង់ទម្រង់មុខដើមតែម្តង។ប៉ុន្តែការអះអាងថា ខ្លួនជាកំពូលកវីនិពន្ធនេះ មានមតិជាច្រើនបញ្ជាក់ថា នោះជាការបន្លំខ្លួនដើម្បីផលប្រយោជន៍ការពិតគាត់គ្រាន់តែជាជាងជួសជុលគ្រឿងម៉ាញ៉េឈ្មោះថា តាព្រលិត ខណៈដែលមុននេះគេជឿថា កវី វ៉ោយ ហូរ ពិតប្រាកដបានស្លាប់បាត់ទៅហើយក្នុងរបបប៉ុល ពតនោះ។
ដើម្បីបញ្ជាក់ពីភាពចម្រូងចម្រាសនេះ បុរសមុខជាំមួយចំហៀងដែលអះអាងថាលោកជាកវីវ៉ោយ ហូរ នោះបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ក្នុងជំនួបផ្ទាល់នៅក្នុងគេហដ្ឋានរបស់លោកស្ថិតនៅក្នុងភូមិអូរតាគាំពីរ សង្កាត់ទួលតាឯក ក្រុងបាត់ដំបងថា៖«ខ្ញុំចំណាស់នេះទៅហើយអាយុ៧៩ឆ្នាំហើយទៅនិយាយកុហកយកឈ្មោះគេ(វ៉ោយ ហូរ)ទៅប្រើតើបានប្រយោជន៍អី?»។ កវីរូបនេះបានបញ្ជាក់នៅចំពោះមុខកវីនិពន្ធមួយចំនួនថា៖«ការពិតខ្ញុំនេះលោក វ៉ោយ ហូរ ម្ចាស់ស្នាដៃបទចម្រៀងរាប់រយបទដែលតែងនិពន្ធឲ្យលោកស៊ីន ស៊ីសាមុត និងអ្នកនាងរស់ សេរីសុទ្ធាច្រៀងកាលពីសម័យមុននោះ»។
លោកបានបញ្ជាក់ថា៖«បើទោះជាដឹងថាបទចម្រៀងខ្ញុំនៅតែមានការគាំទ្រតែខ្ញុំនេះមិនដែលនឹកស្រមៃចង់ទៅអួតប្រាប់គេថាខ្ញុំនេះលោកវ៉ោយ ហូរ នៅរស់នោះទេ! តែអ្វីដែលខ្ញុំចេញមុខនេះក៏ព្រោះតែមានការជំរុញពីបងប្អូននិងមិត្តភក្តិមួយចំនួនដែលគេស្គាល់ថាខ្ញុំនេះគឺ វ៉ោយ ហូរ គេសួរថា ម៉េចក៏ខ្ញុំមិនចេញមុខឲ្យគេបានដឹងថាកវីប្រភពវោហា វ៉ោយ ហូរ នៅរស់?»។
ឆ្លើយតបនឹងការចោទសំណួររបស់មហាជនមួយចំនួនថា ហេតុអ្វីប្រមាណ៣០ឆ្នាំហើយលោកមិនចេញមុខនោះ លោក វ៉ោយ ហូរ បាននិយាយថា៖
«មានគេលើកឡើងថាខ្ញុំនេះម៉េចក៏៣០ឆ្នាំហើយមិនចេញមុខទើបតែពេលនេះបានចេញចង់រកលាភសក្ការៈ និងចង់បានកេរ្តិ៍ឈ្មោះខ្ញុំសូមប្រាប់ថាអ្នកគិតនោះផ្ទុយឆ្ងាយពីចិត្តខ្ញុំដូចមេឃនិងដីខ្ញុំសម្រេចចេញមុខនេះដូចខ្ញុំនិយាយខាងលើអ៊ីចឹងគឺមិនចង់ទេតែដោយមានការជំរុញ ហើយក៏មិននឹកថាខ្ញុំចេញមុខហើយមានគេនិយាយថាខ្ញុំនេះជាវ៉ោយ ហូរ ក្លែងក្លាយ។ ខ្ញុំក៏ដឹងដែរថាមានគេនិយាយថាខ្ញុំនេះមិនមែនជាលោក វ៉ោយ ហូរ ដែរ ព្រោះថាមុខមាត់ខ្ញុំពេលនេះមិនដូចកវីប្រភពវោហាវ៉ោយ ហូរ មុនទសវត្សរ៍ឆ្នាំ៧០ដែលបងប្អូនបានស្គាល់នោះទេ»។
កវីដែលល្បីថាមានប្រពន្ធមិនក្រោម១០នាក់ហើយពេលនេះកំពុងរួមរស់ជាមួយប្រពន្ធវ័យទើបជាង៥០ឆ្នាំរូបនេះក៏បានអះអាងឲ្យដឹងថា៖«ពេលនេះខ្ញុំវ៉ោយ ហូរ អ្នកនិពន្ធជើងចាស់ដែលនិពន្ធបទចម្រៀងបានច្រើនជាងគេក្នុងចំណោមអ្នកនិពន្ធសម័យមុនពេលនេះខ្ញុំបានសរសេរបទចម្រៀងក៏មិនក្រោម១០០បទដែរហើយក៏កំពុងបណ្តុះបណ្តាលអ្នកជំនាន់ថ្មីបន្តដែរ»។
លោកក៏បញ្ជាក់ថាលោកនិពន្ធនិងបណ្តុះបណ្តាលដល់អ្នកជំនាន់បន្តនេះលោកមិនបានទាមទារប្រាក់កម្រៃទេ តែការខិតខំពេលនេះគឺទី១បន្តអភិរក្សនិងអភិវឌ្ឍន៍សិល្បៈស្នាដៃសម័យមុនហើយម្យ៉ាងដើម្បីជំនះថាលោកពិតជាកវីវ៉ោយ ហូរ ប្រាកដមែន៕

ម៉េចក៍មិនសួរសាច់ញាតិដែលជាក្មួយ វ៉ោយ ហូរ, តើហ្នឹងជាលោកវ៉ោយ ហូរ មែនរឺ?
រឺក៍ក្មួយមិនដែលស្គាល់មុខពូ?
It is amazing and unbelievable that the most famous author is living in a mysterious life for all these years ( 32 years in hiding ). I had listened to numerous of his musical albums in the past, and still listening to his song up to these days. If it proved to be real Voy Ho, we can contact Kong Bun Chhoeun who is now living in Norway, to make sure he is not an imposter.
បងស្រីជីដូនមួយ បំភ្លឺរឿងកវីវ៉ោយ ហូរ
លោកយាយតាត គឹមហួន ហៅង៉ា អាយុ ៧៥ឆ្នាំ មានស្រុកកំណើតនៅភូមិស្នឹង ឃុំស្នឹង ស្រុក សង្កែ ខេត្តបាត់ដំបង និងមានលំនៅដ្ឋានបច្ចុប្បន្ននៅ ភូមិបវេល១ ឃុំបវេល១ ស្រុកបវេល ខេត្តបាត់ដំបង បានរៀបរាប់ថា គាត់មានឪពុកឈ្មោះសូន (ស្លាប់) ម្តាយឈ្មោះរិន (ស្លាប់) រូបគាត់ជាកូនទោលគ្រួសារ និងធ្លាប់រៀនដល់ថ្នាក់ទី៣ ចាស់ (ឌីប្លូម) កាលពី សម័យសង្គមរាស្ត្រនិយម។ ឪពុកគាត់ ត្រូវជាប្អូនបង្កើតរបស់លោកអ៊ំវ៉ោយ សឿង ឯកវីវ៉ោយ ហូរ គឺជាកូនបង្កើតរបស់ឪពុកធំនេះ ដូច្នេះ រវាងលោកយាយ និងកវីវ៉ោយ ហូរ គឺជាបងប្អូនជីដូនមួយ។
លោកយាយបញ្ជាក់ថា លោកវ៉ោយ ហូរ កើតឆ្នាំរោង បើគិតមកទល់ពេលនេះ បើសិនជានៅរស់មានអាយុ ៧៣ឆ្នាំ គឺប្អូនគាត់ ២ឆ្នាំ។ រីឯភរិយារបស់វ៉ោយ ឈាង ដែលស្លាប់នោះ សព្វថ្ងៃ ក៏នៅប្រទេសបារាំងដែរ ប៉ុន្តែ គាត់ឆ្ងល់ណាស់ ព្រោះពេលថ្មីៗនេះ ស្រាប់តែមានបុរសម្នាក់មាឌធំ មានស្នាមមុខ អះអាងថា ខ្លួនជាកវីវ៉ោយ ហូរ។
លោកយាយមិនជឿទេ ព្រោះបើប្អូនប្រុសជីដូនមួយនោះ នៅរស់មែន ហេតុអ្វីមិនតាមស៊ើបសួររកបងប្អូន? ព្រោះគាត់នៅរស់ជ្រងោ ដែលគាត់អាចបំភ្លឺបានក្នុងករណីគេចង់ដឹងពីប្រវត្តិពូជពង្ស របស់លោក វ៉ោយ ហូរ។ លោកយាយក៏សូមផ្តាំថា បើសិនជាមាន ប្រតិកម្មអ្វីពីសាក្សី ដែលគាំទ្របុរសខ្នៅមុខនោះ អាច មកជួបគាត់ដល់ផ្ទះក៏បានដែរ គាត់នឹងបំភ្លឺឱ្យអស់ក្តី មន្ទិលសង្ស័យ។
ខ្ញុំចង់ស្តាប់បទចម្រៀងគាត់និពន្ធណាស់។តើពេលណាទៅទើបចេញថត។ខ្ញុំថុញចម្រៀងសព្វថ្ងៃនេះណាស់យូរៗទៅចម្លងបទតាមយួនអស់ហើយ។
អ្នកឆ្លងកាត់របបខ្មែរក្រហម ជាមនុស្សសំណាងបំផុត មិនថាតែលោកតាវ៉ោយ ហូ ប្រហែលជាមានមនុស្សច្រើនទៀតបាន
បាត់ដំណឹងឈឹង! ។ អ្នកដែលនៅរស់ តែងចាត់ទុកថាសាច់ញាតិរបស់ខ្លួនបានស្លាប់ក្នុងសម័យនោះហើយ អ្នកខ្លះក៏មិន
ស្វែងរកផង ។
ស្រាវជ្រាវពីសាវតាលោកតាហ្នឹងមើតើគាត់កើតនៅណាក្រុមគ្រួសារ។ល៕
បើពិតជាកវីវ៉ោយ ហូរ មែន គឺពិតជាដូចគ្រាប់ពេជ្រក្នុងដៃស្វាឥចឹង។
ហេតុអ្វីមិនព្រមព្យាយាមសម្ភាសន៍លោក គង់ ប៊ុន ឈឿន ព្រោះគាត់នៅរស់ទេ។
កវី គង់ ប៊ុនឈឿន នៅរស់ទេ នៅ សហរដ្ឋអាមេរិច ។ ឥឡូវ ងាយណាស់ក្នុងការជជែកគ្នា តាម skype។ ពួកគាត់អាចជជែកគ្នាដើម្បីអោយដឹងខុសត្រូវបាន។
ខ្ញុំឯកភាពដូច (ឈ្លោះគ្នា) ចង់អោយពួកគាត់ដែលជាកវីជើងចាស់ជជែកគ្នាតាម Skype ដើម្បីអោយអស់សេចក្តីថាពិតឬមិនពិត. ខ្ញុំគ្រាន់តែភ័យព្រួយថាប្រសិនបើគាត់ពិតមែនខ្លាចក្រុមដែលចូលចិត្តចំលងពីគេ ឬពួកកូនយួនដែលខំចូលធ្វើសិល្បះក្នុងស្រុកខ្មែរដើម្បីបំផ្លាញខ្មែរ វាលបសំលាប់ ឬហៅទៅហូបបាយហើយដាក់ថ្នាំបំពុលទេ ព្រោះកវីជើងចាស់មានចរឹតជាតិនិយមនិងស្រឡាញ់វប្បធម៏ខ្មែរពិតប្រាកដមិនចេះនិពន្ធចំឡងពីគេមកទេ ជាពិសេសពេលគាត់និពន្ធបានឥឡូវនេះមិនដឹងរកអ្នកចំរៀងណាមកច្រៀងអោយមានសំឡេងក្រអៅក្រអ៊ួនទាល់តែសស់៕ គួរអោយសោកស្តាយដល់ទឹកដីដ៏កំសត់តូចមួយនេះណាស់ ។
អែខ្ញុំក៍ជាណុបណែមអតីតតារាភាពយន្តខ្មែរដែរ សល់ពីអាពតនៅក្បែរវត្តភ្នំសព្វថ្ងៃ។
We may be able to contact Mr. Kong Bun Chhoeun who is now living in Norway via Khmer fpm on line.net. since Kong Bun Chhoeun is a close friend of Voy Ho…
http://www.fpmonline.net
I am a musician and i know Mr. OUM DARA a Violin player in the mid 50 -70 He knew Mr. VOY HO very well. Now Mr. OUM DARA is 79 years old about
the same ages . Why don’t just go ask him ? Is He the real Voy Ho or not? Mr. Voy Ho should know him too.
That is right, Oum Dara and El Bunna can be the living witnesses in identifying who is a real Voy Ho. I am one of the fans who fall in love with Khmer music from the past, and the motivation is always embeded in the heart and mind ever since…
សង្ឃឹមថាគាត់ជាកវី វ៉ោយហូ ពិតប្រាកដមែន ។ សូមអោយគាត់ជួយបណ្ដុះបណ្ដាលក្មេងជំនាន់
ក្រោយ ធ្វើអោយសិល្បៈទី៧របស់ប្រទេសខ្មែរស្គាល់ភាពរុងរើឿងដូចជំនាន់ទសវត្សរ៍៦០-៧០
ឡើងវិញ ។ តាមសម្ដីគាត់ៗទើបតែមានស្លាកស្នាមមុខក្នុងឆ្នាំ៨៨-៨៩នេះទេ។ យើងអាចសុំមើល
រូបថតគាត់មុនហ្នឹងបានតើ។ខ្ញុំមិនជឿថាចាប់តាំងពីចេញពីប៉ុលពតមករហូតដល់ឆ្នាំប៉ែតជាងគាត់
អត់មានរូបថតម៉ាសន្លឹកសោះ?
សូមរំលឹកថាលោកកវីស្ទឹងសង្កែគង្គ ប៊ុនឈឿន លោករស់នៅប្រទេសណរវេស មិនមែននៅ
អាមេរិកទេ។
If he is the real composer Voy Ho, he must have known how to write music,
especialy classcical music. Why don’t he prove it to the public by his writing
of a piece of the song?
DNA please
He’s liar .He’s not real VOY HO. 32 Years , why he had hidding from Karaoke businessman.?
Even Mr. Kong Bun Chhoeun, Oum Dara, Svay sar, El Bunna etc……. all they showed off about they living.
I think he’s composer for POL POT song.He’s stupid guy ( aka ) a muk kmoch.!!!
តើនរណាជាកវីពិតប្រាកដ?
មាន២សំនួរដែលអាចតែសដឹងថាមែនឬមិនមែន។តើគាត់ចេះសរសរមេឡូឌីឬទេ?តើកូនរបស់គាត់
ដែលគាត់ឧទ្ទិសស្នាដៃជាសៀវភៅចម្រៀងមួយក្នុងទសវត្សឆ្នាំ៧០ មានឈ្មោះអ្វី?
កុំទៅជឿអាតាខ្មៅមុខជាំហ្នឹង គាត់បោកប្រាស់សុទ្ធ កវីវ៉ោយហូលោកស្លាប់បាត់ហើយ អស់លោកអ្នកពិចារណាមើលអ្នកសិល្បៈខ្មែរដែលនៅរស់ដូចជាអ្នកស្រីឌីសាវ៉េត អ្នកស្រីសូសាវឿន…ជាដើមដែលនៅរស់ក្រោយរបបប៉ុលពតសុទ្ធតែបង្ហាញមុខនិងវិលមកប្រទេសវិញ ។រឿងអីដែលលោកវ៉ោយហូល្បីល្បាញហើយមិនបង្ហាញមុខ?បើអ្នកណាជឿតាហ្នឹងគឺមោឃសុទ្ធ។
លោកតា វ៉ោយ ហូសព្វថ្ងៃគាត់ក៏ចេះនិពន្ធបទចំរឿងដែរ ។ មែនរឺមិនមែនក៏ប្រសើដែរ ដែលយើង មានមនុស្សកំរចេះតែងនិពន្ឋដូច្នេះ ។ គួលើកដម្កើងគាត់នៅក្នុងសង្គមទៅ ។ យើងមើលអ្នកនិពន្ឋ តាមផលិកម្មឥឡូវចេះតែពីយករបស់គេមកបកប្រែនិងចេះនិពន្ឋខ្លួនឯងតិចតួច ក៏អួតល្បីពេញ ប្រទេស ។ មិនសូវល្អ ។
បើតាមគំនិតរបស់ខ្ញុំគួរតែមានការវិនិច្ច័យឲ្យបានច្បាស់លាស់មុននឹងធ្វីការសន្និដ្ឋាន ទៅលើចំនុចដូចខាងក្រោម
1- សាកសួរអំពីប្រវត្តគ្រួសារ ជាពិសេស ឪពុក ម្តាយ និង បងប្អូនរបស់គាត់(លោក សេង តារា ធ្លាប់បានបង្ហាញម្តងរួចមកហើយ) ថាតើ កាត់ឆ្លើយបានត្រឹងត្រូវដែរ រឺ ទេ
2- សួរអំពី បទចម្រៀងចាស់ៗដែលលោក វ៉ោយ ហូរ បាននិពន្ធ តើគាត់ឆ្លើយត្រូវបានប៉ុន្មានភាគរយ
3- សូមកវីជើងចាស់ទាំងឡាយជួយពិនិត្យមើលទឹកដៃនិពន្ធបទចម្រៀង និង ទំនុកច្រៀងថ្មី ដែលគាត់បានអះអាងថា តែងបានជាង100 បទនោះឲ្យបានច្បាស់លាស់ តើល្អដូចកវីជើងចាស់យើងដែ រឺ ទេ?
បើសិនចនុចទី 3 គាត់អាចធ្វើបានដូចកវី វ៉ោយ ហូរ នោះមិនចាំបាច់សួរដេញដោលគាត់ច្រើន នោះទេ គឺគាត់ពិតជាករីជើងចាស់យើងប្រាកដហើយ ទោះជាគាត់ឆ្លើយចំនុចទី 1 និង ទី 2 មិនបានល្អក៏ដោយ ក្រែងលោ គាត់មានការភ្លេចភ្លាំង។
ខ្ញុំជឿថាគាត់ប្រាកដជាមិនម៉ែនជាលោក វ៉ោយ ហូរ ទេ បើចង់ដឹងច្បាស់សួរក្មួយប្រុស គាត់បង្កើតម្នាក់ឈ្មោះឡូញ នៅបាត់ដំបង ចំពោះរូបខ្ញុំគឹមិនម៉ែនជាដាច់ខាត។
មិនអាចយកសម្ដីលោកសេងតារាជាការបានដែរ ពីព្រោះលោកក៍កើតមិនទាន់
ដូចយើង១ចំនួន ។ណាមួយកំណត់ហេតុខ្លះក្នុងសៀវភៅលោក ក៍លោកគ្រាន់
តែបេះយកចំណុចខ្លះពីសឿវភៅរឿមច្បងមុន មកបពា្ចូលក្នុងសៀវភៅគាត់
ដែរតែប៉ុណ្ណោះ ជាពិសេសពីសៀវភៅកំណាព្យស្នេហ៍មាសរបស់លោក
គង្គ ប៊ុនឈឿន។ តាមដំណឹងwebsieដើមអំម្ពិល សមាគមសីុនសីុសាមុត
គេក៍កំពង់សាវជ្រាវរកការពិតដែរ។
Let test with some questions related to his story, song,……………
ជួនកាលសង្គមអាចធ្វើអោយគាត់ចង់លាក់ខ្លួនក្នុងរយៈកាលនោះដែរ ក៏ព្រោះតែគាត់មានវិបត្តិផ្ទាល់ របស់គាត់ក៏ថាបាន។ អ្នកល្អគេពុំសូវបញ្ចេញឈ្មោះទេ វាខុសពីអ្នកអាក្រក់ហើយព្យាយាមបំភ្លៃ ដូចជាមេដឹកនាំសព្វថ្ងៃជាដើម។
យើងជាកូនខ្មែរ ស្វាគមន៏ដល់អ្នកមានស្នាដៃទោះជាគាត់ពិតជាកវី វ៉ោយ ហូរ ឫក៏មិនមែនក៏ដោយ
អោយតែជពូកែដូចអ្វីដែលគាត់មានប្រសាសន៏នោះមែន កូនខ្មែរនាំគ្នាជ្រោមជ្រែងដល់អ្នកមាន
សមត្ថភាពទើបជាការប្រពៃ។
ខ្ញុំយល់ថា អ្នកដែលអះអាងថា េលាកតា េវ៉ាយ ហូរ ស្លាប់ក្នុងរបប ប៉ុលពត េតីអ្នកទាំងនេាះ បានឃេីញផ្ទាល់ៃភ្នកដែរទេ? ឬក៏បាត់ដំណឹងគាត់យូរដេាយសារ គាត់លាក់ខ្លួនមិនចេញមុខ ក៏សន្និដ្ឋានថា គាត់ស្លាប់? មានជនអគតិខ្លះយល់ថា គាត់ក្លែងបន្លំេ្រពាះចង់បានលាភសក្ការះ និងចង់ល្បីឈេ្មាះ គាត់ចំណាស់នេះេហីយ េហតុអ្វីក៏គិតបែបនេះមកលេីគាត់? ខ្ញុំយល់ថា អ្នកដែលអះអាងថា គាត់ជា កវី េវ៉ាយ ហូរ ែក្លងក្លាយ គួរតែេឡីងបកស្រាយជាសាធារណះេលី កញ្ចក់ទូរទស្សន៍ ដូចលេាកតា េវ៉ាយ ហូរ បានធេ្វី កន្លងមក ខាងទូរទស្សន៍បានអំពាវនាវច្រេីនលេីកហេីយ ចំេពាះសាក្សីដែលយល់ថាគាត់ែក្លងក្លាយ ែតបែរជាមិនមាននណារម្នាក់ឡេីងបកស្រាយ េហីយ េចះែតអះអាង គ្មានមូលដ្ឋានតាមរយះសាពត៍មាន។ េយីងជាែខ្មរដូចគ្នា គួរតែអបអរ និងលេីកទឹកចិត្តដល់គាត់ ែដលមានទេពកេាសល្យខ្ពស់។
ហេតុអ្វីមិនតាមស៊ើបសួររកបងប្អូន? លោកយាយតាត គឹមហួន ហៅង៉ា អាយុ ៧៥ឆ្នាំ ជាបងស្រីជីដូនមួយកវីវ៉ោយ ហូរ គាត់នៅមានជីវិតនៅឡើយ ហើយពួកគាត់រស់នៅក្នុងខេត្តបាត់ដំបងជាមួយគ្នាទៀតផង។
ខ្ញុំមិនជឿសោះ សូម្បីតែបន្តិច..
បើលោកជាកវីជំនាន់មុនពិត លោកប្រាកដជាស្គាល់ពទចំរៀដែលលោកនិពន្ធមុនគេ
អស់លោកទាំងអស់បាននិយាយខាងលើប្រហាកប្រហែលនឹងគំនិតខ្ញំដែរ
ជាការពិតណាស់ថាមនុស្សម្នាក់ដែលមានកេរឈ្មោះល្បីល្បាញ ពិតជាមានមនុស្សជាច្រើនចង់ដឹងចង់ស្គាល់ណាស់
ជនម្នាក់នេះអះអាងថា គាតជាតួអង្គ វ៉ោយ ហូ តែមុខមាត់មិនដូច គាត់សំអាងលើចំណុចថា មុខគាតប្រែប្រួល បណ្ដាលមកពីកាវះកាត់ភ្នែក គាត់តែងចំរៀងបាន១០០បទ ភ្នែកគាតងងិតមើលរូបរាងមុខមាតគេមិនឃើញ។ល។
តែកុំភ្លេចថាគាត់នៅមានការចងចាំ គាត់ត្រូវតែឆ្លើយអោយបានត្រឹមត្រូវ នូវប្រវត្តរបស់ខ្លួន អំពីបងប្អូនសាច់ញាតិ
មិត្តភ័ក្ដ ស្រុកកំណើត ខ្លួនធ្លាប់បានធ្វើអ្វីខ្លះ មិនអាចពឹងលើចំរៀងរបស់គាត១០០បទនោះថាជាវ៉ោយ ហូទេ៕
បើគាតមិនមែនជាវ៉ោយទេ ក៏មិនគួររសក្នុងស្រោមឫរបភាពរបស់អ្នកដ៏ទៃដែរ ត្រូវចេញមុខខ្លួនឯង
My pussy is itching. Come on Ah Khmerologist to help me cum!
គាត់មិនមានភាពចាំបាច់ណាដែលត្រូវនិយាយកុហកទេ។
As has been note, idiot Hun Sen likes to state as being the case
of assaulting to Srey Khmer. So everyone should have known his
cruel behavors.
Look at his ears and Voy Ho ears different , I can not beleive his the real.
How come he claims to be Mr.VOY HO ?……..
He’s not ashame by himself.
សូមអ្នកស្រាវជ្រាវទាំងមេតា្តស្វែករការពិតឲ្យបានបើគ្រាន់រឿងប៉ុណ្ណឹងរកមិនឃើញការពិតនោះ
ល្មមឈប់ធ្វើជាអ្នកស្រាវជ្រាវទៅ ហើយនាំគ្នាទៅធ្វើស្រែស្ទូងស្រូវវាប្រសើជាង ព្រោះការធ្វើស្រែចំការ
ក៏ជាការងារមួយបានជូយលើកស្ទូវសេដ្ឋជាតិផងដែរ។
រឿងនិពន្ធចំរៀងជារឿងងាយទេ ក៏ប៉ុន្តែដែលពិបាកបំផុតនោះគឺ (និពន្ធបទភ្លេង) សព្វថ្ងៃនេះ នៅស្រុកខ្មែរយើង មិនទាន់មានអ្នកនិពន្ធបតភ្លេងនៅឡើយទេណា តិចលោច្រឡំថាមាន។ សព្វថ្ងនេះ អ្នកនិពន្ធនានា បានត្រឹមតែយកបទភ្លេងចាស់ៗរបស់គេខ្លះ និងយកពីបរទេសខ្លះ មកបញ្ចូលជាមួយនឹងប៉ារ៉ូលថ្មីដែលខ្លួននិពន្ធតែប៉ុណ្ណោះ រីឯបទភ្លេងថ្មីគឺគ្មានទេព្រោះអ្នកនិពន្ធបទភ្លេងទាំងនោះ ភាគច្រើនបានស្លាប់ក្នុងរបប ប្រល័យពូជសាសន៍ និងខ្លះទៀតបានរត់គេចទៅនៅបរទេសមានអាមេរិចជាដើម។ ចំណែកសាលារចនាផ្នែកតូរ្យតន្ត្រីវិញ គ្រូបង្រៀនផ្នែកនេះ ចេះតែកំរើកម្រាមដែបញ្ជាឧបករណ៍ ភ្លេងតែប៉ុណ្ណោះ ចំំណែកឯការយល់ដឹងជាទូទៅអំពីការនិពន្ធបទភ្លេងគឺនៅមានកំរិតនៅឡើយ។
លោកតាហ្នឹង គឺ វ៉ោយ ហូរ ពិតប្រាកដហើយ ព្រោះគាត់ធ្លាប់លេងតុងទីនជាមួយយាយខ្ញុំ។ គាត់ខ្លាចពួកខ្មែរក្រហមមកយកជីវឹតគាត់ទើបគាត់លាក់ខ្លួនអញ្ចឹង! ពួកពូមីងគួរតែរៃលុយជួយគាត់!!!
មាសសុទ្ទមិនខ្លាចភ្លើងទេ!ពិសោធន៍DNAទៅឃើញជាក់ស្តែងហើយកុំទៅជ្រួលច្របល់អី!!!កោតតែចង់
បានមុខមាត់ម្ល៉េះន៍!!!
ខ្ញុំមិនជឿទេ ព្រោះគាត់ធ្លាប់ទាយឲ្យខ្ញុំ គាត់ជាគ្រូទាយ ហៅថាព្រះអង្គខ្មៅ នៅបាត់ដំបងនោះឯង។
We must appriciate with his emerge, the greatest song-writer.
មនុស្សដែលមានស្នាដៃម្នាក់ គឺជាមនុស្សមានប្រាជ្ញា ឆ្លាត បើមិនស្គាល់សាច់ញាតិ មិនស្គាលប្រវត្តខ្លួនឯង គឺពិតជាជនកុហក់បោកប្រាស។ អ្នកដែលជាសាច់ញាតិគួរតែរកកាពិតអោយឃើញ យក DNA ទៅពិនិត្យ
ផ្ដន់ទារទោសជនក្លែងបន្លំ ទោះជាក្រមានយ៉ាងណាក៏ដោយមិនត្រូវយកឈ្មោះអ្នកដ៏ទៃមកប្រើទេ៕ Identity theft is a crime in every country
What’s the hack?
ខ្ញុំនៅតែគិតថា បើសិនជាគាត់ អាចនិពន្ធបទចម្រៀង ទំនុកច្រៀង និង បទភ្លេងបានល្អ ដូចកវិ វ៉ោយ ហូ គាត់ពិតជាកវី វ់ោយ ហូ បើមិនទី 1 ក៏ទី2ដែរ។
Yerng min arch niyeay tha kort min men jea Voy HO rir kor ott nos te pross prohael jea kort mean vibatt ey dael kort min jong bonghanh kloun hery….. pross songkum khmer yerng niss vea min sov lar-or…ber niyeay pee neak jreang piross doch kal satawat 60-70 vinh kor min ott dae sob thngai niss tae ke min jong jreang pross songkum min sov oy dom lai…. This is just my own idea..
លោកពូ វ៉ោយ ហូ (បច្ចុប្បន្ន)មិនត្រូវរាថយនៅចំពោះព្យុះភ្លៀងឡើយ។ថ្ងៃមុន តាមTV APSARA
ខ្ញុំបានស្តាប់ការរំលឹកឡើងវិញរបស់លោកពូ អំពីប្រវត្តិនៃការតែងបទចំរៀង មិនភ្លេច ដែលពេលនោះលោកពូបានបញ្ជាក់ថា លោកពូបានដួលសន្លប់លើដៃស្ត្រីម្នាក់នៅពេលដែលយន្តហោះជួប
នឹងខ្យល់បោកបក់ខ្លាំង។ខ្ញុំគិតថាអនុស្សាវរិយ៍នេះក៏ជាទឡ្ហីករណ៍មួយដែរ។ទោះមានឬមិនមានគេទទួលស្គាល់ សូមលោកពូកុំបាក់ទឹកចិត្ត។ការពិត វានៅតែជាការពិតដដែល គ្រាន់តែគេមើលមិនទាន់ឃើញ។អ្វីដែលសំខាន់នោះគឺលោកពូត្រូវខំរកទឡ្ហីករណ៍ផ្សេងៗទៀតមកអះអាងពីភាពស្មោះត្រង់របស់លោកពូ។ខ្ញុំយល់ពីបំណងរបស់លោកពូដែលចង់ចូលរួមលើកតំកើងវិស័យសិល្ប:របស់យើង ដែលកំពុងរងការបាត់បង់នូវអត្តសញ្ញាណរបស់ខ្លួន ខណ:ដែលជនកំសោយមួយចំនួនគិតតែCOPY COPY ពីគេ។សង្ឃឹមថាលោកពូនឹងជួបសំណាងល្អ។
ខ្ញុំពិតជាគាំទ្រសិល្បៈខ្មែរ បើសិនជាកវីវ៉ោយហូនៅរសដល់សព្វថ្ងៃខ្ញុំពិតជាត្រេកអរ នឹងគាំទ្រគាត់ ខ្ញុំបានមើលកិច្ចសម្ភាស របស់ប៉ុស្ដ អប្សរា នៅតែមានចម្ងល់ថា ហេតុអ្វីបានជាគាត់មិនមានការចងចាំប្រវត្ដខ្លួនឯង
ខណៈដែលគាត់អៈអាងថាគាត់អាចមានប្រាជ្ញាចេះតែងបទចំរៀងបានជាច្រើនតៀតផង ក្នុងពេលសម្ភាសនោះគាត់និយាយបានតែពាក្យពីបីម៉ាត មិនសមជាអ្នកធ្លាប់មានវោហា ធ្លាប់ប្រឡូកក្នុងពីធីសិល្បៈសោះ
អ្នកដែលនៅជំវិញគាត់ពេលនោះ អាចនិយាយរឿងគាត់បាច្រើនជាងខ្លួនគា់ត់។ ជាកាល្អណាស់ថាសាច់ញាតិជិតរបស់វ៉ោយហូ គួចេញមុខមកធ្វើ DNA បកស្រាយអោយបានច្បាស់ ហើយទទួលស្គាល់សាច់ញាតិ ជាការល្អណាស់៕ មនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់បទពិសោធជាច្រើន បែជាមិនចាំប្រវត្ដខ្លួនឯង គ្មានវោហារក្បោះក្បាយ នៅតែជាអាកំបាំងចំពោះខ្ញុំនឹងមនុស្សជាច្រើនទៀត។
មិនបាច់ឆ្ងល់ច្រើនទេអស់លោក បើជាកវីជើងចាស់មែនហើយមនុស្សធ្លាប់ហ៊ឺហាដូចលោក វ៉ោយ ហូរ មិនអាចសំងំថ្វើជាងជួសជុលវិទ្យុទូរទស្សន៍នោះទេ។ គ្មានហេតុផលណាមួយដែលនាំឲ្យលាក់មុខ
រហូតមកដល់សព្វថ្ងៃនេះដែរ។ ម្យ៉ាងទៀតពេលសាច់ញាតិមកពីបារាំង អាមេរិកយករូបថតមកសួរគាត់មិនស្គាល់ថានរណាជានរណា? រឿងនេះចាត់ទុកជាអាថ៌កំបាំងដែលមិនគួរមានទៅចុះ
សូមរំលឹកថា កាលពី ពីបីឆ្នាំមុន មានមនុស្សម្នាក់បានតាំងខ្លួនថា កូនស្ដេច ជាបុត្រាសម្ដេចសីហៈនុ ឈ្មោះ នរៈទីប៉ោ
ពេលនោះសម្ដេចសីហៈនុបានបដិសេធព្រោះព្រះអង្គបានឃើញបុត្ររបស់ព្រះអង្គបានស្លាប់នៅនឹងព្រះភ័ក្រ្តក្នុងគ្រាកន្លងយូមកហើយ។ ជនកំហូចនោះត្រូវបានរដ្ឋបាលចាប់ខ្លួន ព្រោះគេធ្វើអោយប៉ះពាល់់ដល់កិត្ដយសញាតិវង្ស។ នៅវត្ដទួលព្រះរាជាមានមនុស្សកំហូចម្នាក់ទៀតតាំងខ្លួនថាជា សម្ដេចជួនណាតចាប់ជាតិ ក្រោយពីជននោះទទួលបាន
ផលប្រយោជឫលាភសការៈជាច្រើនហើយគេបានបង្ហាញភាពពិតរបស់គេ ដែលរឿងខ្ញុំមិនបានតាមដានល្អិល្អន់ដែរ។
ចំពោះរឿងនេះវិញ ចំណុចសំខាន់គឺ បើគាត់មិនស្គាល់សាច់ញាតិរបស់ខ្លួន បើគាត់មិនចាំរឿងរាវដែលជាប្រវត្តរបស់គាត់
បើសាច់ញាតិជិតស្និទ្ទរបស់វ៉ោយហូមិនទទួលស្គាល គឺគាត់ជាមនុស្សក្លែងក្លាយមួយរយភាគរយ។ វ៉ោយហូស្អីទៅ បើនៅមានស្មារតីចងចាំការនិពន្ធបទចំរៀង តែមិនចាំប្រវត្តខ្លួនឯងបន្តិចសោះ សូម្បីតែរឿងប្ដីប្រពន្ធខ្លួនឯងក៏មិនចាំផង
សូមរំលឹកថា ការយកឈ្មោះគេមកប្រើក្លែងបន្លំ ជាអំពើឧក្រិដ ដែលអាចត្រូវផ្ដន្ទាទោស៕បើពិតជាមានជំនាញខាងអ្វីមួយ
ប្រើឈ្មោះខ្លួនឯង បញ្ចេញស្នាដៃអោយប្រវត្ដសាស្រ្តចារទុក។
អ៊ំអើយអ៊ំ ចំណាស់ហ្នឹងហើយម៉េចក៍ចង់បានឈ្មោះល្បីល្បាញម្លេះ អ៊ំមិនដឹងទេថាតំលៃនៃជនជាតិខ្មែរ
សព្វថ្ងៃនេះកំពុងតែលិចចុះគួរអោយបារមណ៏ទេអី បើខ្មុំវិញមានការខ្មាស់អៀនជាងលេចលីអូកណ្តាល
ផ្សាទៅទៀត៕
Bet jing all jam see song 100 bot Bos him sin tov mer tha ter jer via huu or not